ឯកឧត្តម ថោង ខុន ដឹកនំាកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីបន្តត្រួតពិនិត្យលើវឌ្ឍនភាពការងារ ត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម

AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដឹកនំាកិច្ចប្រជុំប្រចាំសប្តាហ៍ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបន្តត្រួតពិនិត្យលើវឌ្ឍនភាពការងារ ក្នុងការរៀបចំទីលានប្រកួត ហេដ្ឋារចនាសម្ព័ន្ធ ត្រៀមទទួលស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។
រូបថត៖ យឹម សុវឌ្ឍនា