ក្រសួងបរិស្ថាន និង USAID រៀបចំពិធីសម្ពោធជាផ្លូវការ យុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម

AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងអ្នកស្រី Veena Reddy នាយិកាបេសកកម្ម នៃទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធី សម្ពោធជាផ្លូវការយុទ្ធនាការ ការពារព្រៃឡង់ តាមរយៈការទំនាក់ ទំនងផ្លាស់ប្តូរឥរិយាបថសង្គម ដែលសហការ រៀបចំដោយក្រសួងបរិស្ថាន និងUSAID នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅក្រសួងបរិស្ថាន រាជធានីភ្នំពេញ។

រូបថត៖ ឯល វឌ្ឍនៈ