ឯកឧត្តម តន់ យ៉ាន អញ្ជើញដឹកនាំមន្ត្រីរាជការក្រោមចំណុះអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុខ សារឿន ទីប្រឹក្សាក្រសួងព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម តន់ យ៉ាន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតអគ្គនាយកវិទ្យុជាតិកម្ពុជា និងលោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជា អញ្ជើញដឹកនាំមន្ត្រីរាជការក្រោមចំណុះអគ្គនាយកដ្ឋាន ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុខ សារឿន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតអគ្គនាយករងវិទ្យុជាតិកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅគេហដ្ឋានសព ស្ថិតនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា