ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុខ សារឿន ទីប្រឹក្សាក្រសួង

AKP ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំគណៈប្រតិភូ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុខ សារឿន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតអគ្គនាយករងវិទ្យុជាតិកម្ពុជា ដែលបានទទួល មរណភាពកាលពីថ្ងៃទី២០ ខែកញ្ញា កន្លងទៅនេះ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសពដែល ស្ថិតនៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។

រូបថត៖ ខឹម សុវណ្ណារ៉ា