ក្រុមហ៊ុនហួរវៃគ្រោងនឹងកាត់បន្ថយការងារនិងការវិនិយោគនៅអូស្ត្រាលីបន្ថែមទៀត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២២.០៩.២០)

អូស្ត្រាលី៖ ប្រតិបត្តិករអូស្រ្តាលីផ្នែកឧបករណ៍ទូរគមនាគមន៍​របស់ក្រុមហ៊ុនបច្ចេកវិទ្យាហួរវៃ ចិន  បាននិយាយថាក្រុមហ៊ុននឹងបន្តកាត់បន្ថយចំនួនបុគ្គលិកនិងការវិនិយោគនៅក្នុងប្រទេសនេះបន្ថែមទៀត  ។

ប្រធានផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុនហួរវៃ ប្រចាំប្រទេសអូស្រ្តាលីបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថាក្រុមហ៊ុនបានកាត់បន្ថយបុគ្គលិកពីចំនួន ១២០០ នាក់ទៅតិចជាង ២០០ នាក់ ហើយនៅឆ្នាំក្រោយនេះវាអាចនឹងទាបជាងនេះទៀត។

សូមបញ្ជាក់ផងដែរថាកាលពីឆ្នាំ ២០១៨ ប្រទេសអូស្ត្រាលីបានហាមឃាត់ក្រុមហ៊ុនហួរវៃ មិនឲ្យ ផ្គត់ផ្គង់ឧបករណ៍សម្រាប់បណ្តាញទូរស័ព្ទចល័ត​ទេ  ដោយលើកឡើងពីហានិភ័យផ្នែកសន្តិសុខជាតិ។