ក្រុមអ្នកពន្លត់អគ្គីភ័យនៅរដ្ឋកាលីហ្វ័រញ៉ាប្រឹងពន្លត់ភ្លើងឆេះព្រៃមុនពេលកម្តៅនិងខ្យល់បក់ត្រឡប់មកវិញ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២២.០៩.២០)

អាមេរិក៖ យោងតាមនាយកដ្ឋានការពារព្រៃឈើនិងអគ្គីភ័យប្រចាំរដ្ឋកាលីហ្វ័រញ៉ា របស់ប្រទេសអាមេរិក បានឲ្យដឹងថាអ្នកពន្លត់អគ្គីភ័យជាង ១៩.០០០ នាក់បានបន្ត​ព្យាយាមពន្លត់ភ្លើងឆេះព្រៃធំ ៗ ចំនួន ២៧ កន្លែង  នៅទូទាំងរដ្ឋ ។

រដ្ឋកាលីហ្វ័រញ៉ាបានបាត់បង់តំបន់ព្រៃឈើកាន់តែច្រើនឡើងនៅរដូវក្តៅឆ្នាំនេះដែលមានផ្ទៃដី សរុបជាង ៣,៤ លានហិចតាត្រូវបានលេបត្របាក់ដោយអគ្គីភ័យចាប់តាំងពីពាក់កណ្តាលខែសីហាមកម្លេះ។

សូមបញ្ជាក់ផងដែរថាកំណត់ត្រាភ្លើងឆេះព្រៃកាលពីឆ្នាំ ២០១៨ បានលេបត្របាក់អស់ត្រឹមតែក្រោម ២ លានហិចតាតែប៉ុណ្ណោះ  ។