អាជ្ញាធរឥណ្ឌាបើកប្រាសាទថាច់ម៉ាហាល់ឲ្យទេសចរណ៍ចូលទស្សនា ទោះជាករណីឆ្លងកូវីដ ១៩ មានការកើនឡើងក៏ដោយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២១.០៩.២០)

ឥណ្ឌា៖ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញានេះ អាជ្ញាធរឥណ្ឌា បានបើកប្រាសាទថាច់ម៉ាហាល់ឲ្យទេសចរណ៍​ចូលទស្សនាឡើងវិញបើទោះជាប្រទេសកំពុងតែដើរលើសប្រទេសអាមេរិក ក្នុងករណីឆ្លងកូវីដ ១៩ ក៏ដោយ ។

ប្រទេសឥណ្ឌា ដែលមានពលរដ្ឋចំនួន ១,៣ ពាន់លាននាក់និងជាប្រទេសមានទីក្រុងមានប្រជាពលរដ្ឋរស់នៅ​កកកុញច្រើនជាងគេបំផុតលើសកលលោកនោះរហូតមកដល់ពេលបច្ចុប្បន្ននេះ មានអ្នកឆ្លងកូវីដ ១៩ ចំនួន ជាង ៥,៤ លាននាក់ហើយ ដោយមានករណីឆ្លងចំនួន ប្រមាណ១០០.០០០ នាក់ក្នុងមួយថ្ងៃហើយអ្នកស្លាប់ក៏មានចំនួន ជាង ១០០០ នាក់ ក្នុងមួយថ្ងៃផងដែរ ។

សូមបញ្ជាក់ផងដែរថារដ្ឋាភិបាលប្រទេសឥណ្ឌា បានបិទប្រទេសនៅក្នុងខែ​មីនាដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាព​ពលរដ្ឋរាប់សឹបលាននាក់ ។​