សហរដ្ឋអាមេរិកមានកំណត់ត្រានៃការធ្វើតេស្តរកវីរុសកូវីដ ១៩ ចំនួនជាងមួយលានតេស្តក្នុងមួយថ្ងៃ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែកញីវអេស៊ីយ៉ា (២១.០៩.២០)

អាមេរិក៖ បើយោងតាមមន្រ្តីសុខាភិបាល​របស់សហរដ្ឋអាមេរិកបាននិយាយឲ្យដឹងថា ប្រទេសអាមេរិក បានកំណត់ត្រានៃការធ្វើតេស្តរកវីរុសកូវីដ ១៩ ចំនួន ជាង មួយលានតេស្ត ក្នុងមួយថ្ងៃ ​ ។

ការធ្វើតេស្តនេះ ត្រូវបានដំណើរការឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ។

ចាប់តំាងពីការរាតត្បាតរបស់វីរុសកូវីដ១៩ មកការខ្វះខាតការធ្វើតេស្ត បានបង្កឲ្យមានការឆ្លងកូវីដ ១៩
យ៉ាងច្រើននៅក្នុងសហរដ្ឋអាមេរិក ។​