ពុំមានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី និងករណីជាសះស្បើយថ្មីដូចគ្នា គិតត្រឹមព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០–

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា ពុំមានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី និងជាសះស្បើយថ្មីដូចគ្នា គិតត្រឹមព្រឹកនេះ។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ២៧៥ករណី ក្នុងនោះអ្នកជំងឺ២៧៤ បានជាសះស្បើយ និងសល់ម្នាក់កំពុងសម្រាកព្យាបាល៕ ដោយ៖ កន ចំណាន