ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជាង១២ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ

AKP សៀមរាប ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០–

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងកាលពីល្ងាចថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០នេះថា នៅក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ខេត្តសៀមរាបទទួលបានបានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណ១២២.៣៧០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ១.៣៧០នាក់ ថយចុះ៨៥,៧៥ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលមានចំនួន ៩.៦១៧នាក់ និងភ្ញៀវទេសចរជាតិចំនួន១២១.០០០ នាក់ ដែលបានចូលមកទស្សនាក្នុងខេត្តសៀមរាប។
រូបថត÷ ឃុត សៅ