រដ្ឋបាលខេត្តកំពង់ឆ្នាំង បូកសរុបលទ្ធផល ភូមិឃុំមានសុវត្ថិភាព រយៈពេល៩ខែ ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្ត

AKP កំពង់ឆ្នាំង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផល ភូមិឃុំមានសុវត្ថិភាព រយៈពេល៩ខែ ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ។
រូបថត៖ AKP-កំពង់ឆ្នាំង