ឯកឧត្តម គួច ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍នៃសាលាខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០

នាព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ចំនួនជាង ៤០០នាក់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត។

ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណ និងដឹងគុណដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ច សន្យា និងមន្ត្រីចូលនិវត្តន៍ ដោយបញ្ជាក់ថា ជារៀងរាល់ឆ្នាំយើងធ្វើការជួបជុំគ្នារយៈពេល ពីរដង គឺនៅមុនបុណ្យចូលឆ្នាំខ្មែរ និងមុនបុណ្យភ្ជុំបិណ្ឌ ព្រមទាំងបានកោតសរសើរ និងវាយ តម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ផ្នែកបានបំពេញតួនាទី ភារកិច្ចបានល្អរយៈ ពេលកន្លងមក។ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការមន្ត្រីជាប់កិច្ច សន្យានិងនិវត្តន៍ជន។ ក្រោមម្លប់សន្តិភាពប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនធ្វើឱ្យ កំណើនសេដ្ឋ កិច្ចមានការកើនឡើង ធានាបាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចជាតិ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា មន្ត្រីនិវត្តន៍ជនបានចូលរួមឆ្លងកាត់ការលំបាកក្នុង អតីតកាល និងរៀបចំស្ដារឡើងវិញប្រព័ន្ធរដ្ឋបាល នេះជាការចាប់ផ្ដើមដំបូងឆ្លងកាត់ការ លំបាកជួបប្រទះព្យុះ ភ្លៀងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីក ចម្រើនមកដល់បច្ចុប្បន្ន។ ផ្តើមចេញ ពី កំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ បញ្ចេញសាច់ ប្រាក់ ជួយប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយសារជំងឺ Covid-១៩ និងគោល នយោបាយជួយពិនិត្យព្យាបាលប្រជាពលរដ្ឋក្រីក្រ ដោយមិនមានការបង់ប្រាក់ថែមទៀតផង ហើយសមិទ្ធផលដែលកើតមានមកដល់សព្វថ្ងៃនេះគឺបានមកពីការចូលរួមរបស់ពូ មីងជា និវត្តន៍ជនរបស់យើង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត គួច ចំរើន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការគឺ ទី១.មិនត្រូវមើលស្រាល និងកុំភ័យខ្លាចជំងឺ Covid-19 ព្រោះពិភពលោកកំពុង តែមានការចម្លង និងមានមនុស្សស្លាប់នៅឡើយ ម្យ៉ាងទៀតក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ យើងត្រូវតែរក្សាគម្លាតសុវត្ថិភាព អនុវត្តនូវគោលការណែនាំរបស់ក្រសួងសុខាភិបាល។ ទី២.ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងទី៣.អំពាវនាវដល់មន្ត្រីរាជការ និងប្រជា ពលរដ្ឋ ត្រូវធ្វើជាគំរូ ដើម្បីភាពស្អាត បរិស្ថានល្អ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានឧបត្ថម្ភថវិកាជូនមន្ត្រីរាជការមន្ត្រីកិច្ច សន្យា និងមន្ត្រីចូលនិវត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ ៕

ដោយ ងូ សុមុនី