គណៈកម្មការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ បន្តកិច្ចប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ ប្រចាំសប្តាហ៍

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ប្រចាំសប្តាហ៍ លើរបៀប វារៈសំខាន់ៗចំនួនពីរ ដោយទី១ គឺត្រួតពិនិត្យលើ ប្រតិទិនការងារពីបច្ចុប្បន្នរហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ និងទី២ គឺការត្រួត ពិនិត្យនៅលើ លទ្ធភាពនៃការរៀបចំ ពិធីបើក-បិទ ស៊ីហ្គេម ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ។

រូបថត៖ យឹម សុវឌ្ឍនា