អគ្គលេខាធិការ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៖ ការចរាចរគ្រឿងញៀនឆ្លងកាត់​ចូលមកកម្ពុជាដោយធ្វើឡើងតាមច្រកមួយចំនួននៃខេត្តភាគឦសាន

AKP កំពង់ស្ពឺ ថ្ងៃ​ទី១៥ ខែកញ្ញា​ ឆ្នាំ​២០២០

ឯកឧត្តម​ នាយឧត្តមសេនីយ៍ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​បានលើកឡើងថា បច្ចុប្បន្ននេះ ពិភពលោកនៅតែបន្តទទួលរងផលប៉ះពាល់ពីបញ្ហាគ្រឿងញៀន​ក្រុមឧក្រិដ្ឋជន និងបណ្តាញរបស់ពួកវានៅតែបន្តផលិត និងចរាចរគ្រឿងញៀនពីតំបន់មួយទៅតំបន់មួយ​ ចំពោះការចរាចរគ្រឿងញៀនឆ្លងកាត់ចូលមកកម្ពុជាតាមច្រកមួយចំនួននៃខេត្តភាគសាន ក្នុងប្រទេសកម្ពុជា។ ការលើកឡើងនេះ ក្នុងកិច្ច​ប្រជុំ​ផ្សព្វផ្សាយរបាយការណ៍ឆមាសទី១​ និងលកទិសដៅឆមាសទី២​ ឆ្នាំ២០២០​ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ នេះបើយោងតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ​បានគូសបញ្ជាក់ថា​ ទន្ទឹមនឹងការប្រើបំពានសារធាតុញៀនប្រភេទថ្មីដែលមានឥទ្ធិពលប៉ះពាល់ដល់ប្រព័ន្ធប្រសាទធ្ងន់ធ្ងរក៏រីករាលដាលដ៏គួរឱ្យព្រួយបារម្ភដែរ ទោះបីកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនក៏ដោយ​ ដែលតម្រូវឱ្យយទាំងអស់គ្នាបន្តយកចិត្តទុកដាក់ និងអនុវត្តន៍ឱ្យបានដាច់ខាតនូវវិធាន ការទាំង៥​ ដោះស្រាយ​រាល់បញ្ហាគ្រឿងញៀន​ ដើម្បីចូលរួមចំណែកការពារ និងលើក កម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ឯកឧត្តម​ នាយឧត្តមសេនីយ៍ ក៏បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំរួមគ្នាអនុវត្តន៍​នូវទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់ឆមាសទី២​ ដម្បី បន្តសុខសន្តិភាព​ សណ្តាប់ធ្នាប់សង្គម​ ភាពសុខដុមរមនាជូនប្រជាពលរដ្ឋ ពិសេសសហ ការជាមួយខេត្តដែលមានព្រំប្រទល់ជាប់គ្នាបន្តបង្ការ បង្រ្កាបឱ្យបានហ្មត់ចត់នូវបទល្ម គ្រឿងញៀនគ្រប់ប្រភេទផ្សព្វផ្សាយអប់រំ​ដល់គ្រប់គោលដៅប្រឈម ដូចជា​កម្មករ​ សិស្ស បោះបង់ការសិក្សា​ ពិសេសអ្នកបកបររថយន្តធន់ធ្ងន់និងចូលរួមបង្ការទប់ស្កាត់ការរីក រាល ដាលនូវជំងឺកូវីដ-១៩​ គ្រុនឈាម​ និងគ្រុនឈីក។

ឯកឧត្តម​ សរ​ សុពុត្រា អភិបាល​រងខេត្ដ​ ប្រធានលេខាធិការដ្ឋានគណៈ​កម្មាធិការត្រូតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺបានសាទរដល់លទ្ធផលត្រួតពិនិត្យគ្រឿងញៀនឆមាសទី១​ ឆ្នាំ២០២០​ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ជាពិសេសគ្រប់សមាសភាពនៃគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ដែលបានសហការគ្នាប្រកបដោយឆន្ទនិងការទទួលខុសត្រូវសម្រេចបាននូវលទ្ធផលល្អឯកឧត្ដមក៏បានស្នើឱ្យគ្រប់ផ្នែក និងភាគីពាក់ព័ន្ធបន្តចូលរួមអនុវត្តនូវទិសដៅការងារសម្រាប់ឆមាស​ទី២​ ឆ្នាំ២០២០នេះ ដើ្បីសុខុមាលភាពប្រជាពលរដ្ឋក្នុងខេត្ដក៏ដូចជា​នៅ​ទូទាំងប្រទេស៕

ដោយ រិទ្ធី