នាយករដ្ឋមន្រ្តីវៀតណាមយល់ព្រមបើកដំណើរការជើងហោះហើរចាប់ពីថ្ងៃទី ១៥ ខែកញ្ញានេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វៀតណាមញូវ (១៥.០៩.២០)

វៀតណាម៖ តាមព័ត៌មានរបស់កាសែតវៀតណាមផ្សាយថ្ងៃអង្គារ ទី ១៥ ខែ កញ្ញា នេះ   បានឲ្យដឹងថា នាយករដ្ឋមន្រ្តីវៀតណាមបានយល់ព្រមបើកដំណើរការជើងហោះហើរអន្តរជាតិឡើងវិញទៅកាន់គោលដៅចំនួន ៦ ប្រទេសបន្ទាប់ពីការរាតត្បាតនៃវីរុសកូវីដ១៩ មានសភាពធូរស្បើយ ។

ប្រទេសវៀតណាមបន្តជើងហោះហើរ ៤ ខ្សែទៅកាន់ខេត្តក្វាងចូវប្រទេសចិន, កោះតៃវ៉ាន់, ទៅក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ និង ទីក្រុងតូក្យូប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៥ ខែកញ្ញានេះតទៅ ព្រមទាំងទៅកាន់ប្រទេសឡាវនិងកម្ពុជាចាប់ពីថ្ងៃទី ២២ ខែកញ្ញាខាងមុខនេះ។

ការបើកជើងហោះហើរឡើងវិញត្រូវគេរំពឹងថាអាចនឹងទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២០ ០០០ នាក់ក្នុងខែដំបូងចូលក្នុងប្រទេសវៀតណាម ។