សហរដ្ឋអាមេរិកបន្ធូរបន្ថយការព្រមានចំពោះការធ្វើដំណើរទៅប្រទេសចិន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៥.០៩.២០)

អាមេរិក៖ នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញានេះសហរដ្ឋអាមេរិកបានបន្ធូរបន្ថយការព្រមានរបស់ខ្លួនប្រឆាំងចំពោះការធ្វើដំណើរទៅកាន់ប្រទេសចិនដោយទទួលស្គាល់ថាវិធានការប្រទេសចិនប្រឆាំងនឹងវីរុសកូវីដ១៩ មានការរីកចម្រើនបានល្អប្រសើរ  ។

ក្រសួងការបរទេសអាមេរិកបាននិយាយថាសាធារណរដ្ឋប្រជាមានិតចិនបានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មភាគច្រើន រាប់បញ្ចូលទាំងសេវាកម្មថែទាំនិងសាលារៀនផងដែរ ។

សេចក្តីរាយការណ៍បាននិយាយថាលក្ខខណ្ឌល្អប្រសើរផ្សេងទៀតជាច្រើនត្រូវបានប្រទេសចិនរាយការណ៍ថា អាជ្ញាធរសម្រេចបាន ក្នុងការការពារប្រឆំាងកូវីដ ១៩ ក្នុងពេលបច្ចុប្បន្ននេះ។