អភិបាលខេត្តកោះកុង៖ វត្តមានសាលាអប់រំកុមារឆ្នើមកម្ពុជា គឺជាឱកាសល្អសម្រាប់សិស្ស ដែ​ល​​​ត្រូ​វ​កា​រ​សិ​ក្សា​រៀ​នសូត្រដើម្បីទទួលបានចំណេះដឹងថ្មីៗបែបទំនើប

AKP កោះកុង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០–

លោកជំទាវ មិថុនា ភូថង អភិបា​លនៃ​គ​ណៈ​​​អភិបាលខេត្តកោះកុងបានមានប្រសាសន៍ថា វត្តមានរបស់សាលាអប់រំកុមារឆ្នើមកម្ពុជាគឺ​ជាឱ​កា​​សដ៏​ល្អស​ម្រា​ប់សិស្សដែ​​ល​​​ត្រូ​វ​កា​រ​សិ​ក្សា​រៀ​នសូត្រ ដើម្បីទទួលបា​ននូ​វចំណេះ​ដឹង​ថ្មីៗ​បែ​ប​ទំ​នើ​ប​​។​

ក្នុងពិធីសម្ពោធបើកឱ្យដំណើរសាខាថ្មីសាលាអប់រំកុមារឆ្នើមកម្ពុជានៅខេត្តកោះកុងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនេះ លោកជំទាវ មិថុនា ភូថង បានថ្លែ​ង​​អប​អ​រ​សា​ទ​រ​​​នូ​វ​វ​ត្ត​មា​នរបស់​​សាលាអប់រំកុមារឆ្នើមកម្ពុជា ដែល​បានបើកសាខានៅក្នុ​ងខេ​ត្តកោះ​កុ​ង​នា​ពេ​ល​​នេះ​។

លោកជំទាវ ​​អភិបាលខេត្តបានថ្លែងសង្កត់ធ្ងន់ថា «សាលាអប់រំកុមារឆ្នើមកម្ពុជា ដែល​បា​នបើកសា​ខានៅក្នុ​ងខេ​ត្តកោះ​កុ​ង​នា​ពេ​ល​នេះគឺជាឱកា​សដ៏ល្អ​មួយ​សម្រា​ប់​សិ​ស្សា​នុ​សិ​ស្ស ក្នុ​ង​ខេត្តកោះកុង ដែល​ត្រូ​វ​កា​រ​សិ​ក្សា​រៀ​នសូត្រ ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗ បែបទំនើប ជា​ការបង្កើតដោយខ្មែរ ធ្វើដោយខ្មែរ គ្រប់គ្រងដោយខ្មែរ គុណភាពលំដាប់អន្តរជាតិ»។

ជាមួយគ្នានេះ លោកជំទាវ មានក្តីសង្ឃឹមយ៉ាងមុតមាំថា សាលានឹងអនុវ​ត្តតា​ម​គោ​ល​កា​រ​ណ៍ណែនាំនានារបស់មន្ទីរអប់រំ យុវជន និងកីឡាយ៉ាងខ្ជាប់ខ្ជួន ព្រម​ទាំ​ង​សេ​ច​ក្តី​ណែ​នាំ​រ​ប​ស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក អ៊ូច អានភក្តី ស្ថាបនិកសាលាអប់រំកុមារឆ្នើមកម្ពុជាបានឱ្យ​ដឹង​ថា​ លោកមាន​បទពិសោធន៍​​ធ្វើ​ការក្នុងវិស័យអប់រំតាំងពីជាសិស្សរហូតដល់បញ្ចប់ការសិក្សា ក្នុងនាមជាគ្រូ​ប​ង្រៀ​​ន​ពី​កម្រិតមត្តេយ្យសិក្សារហូតដល់សាកលវិទ្យាល័យ និងធ្លាប់បា​នធ្វើ​ជា​អ្ន​ក​គ្រ​ប់​គ្រ​ង​ក​ម្ម​វិធី និងជានាយកសាលាស្តង់ដារជាតិ និងអន្តរជាតិ ដូច្នេះហើយទើប លោក​ចង់​បា​ន​សា​លា​រៀ​ន​ខ្មែ​រ​មួ​យ​ដែ​ល​ផ្តួ​ច​ផ្តើមគំនិតដោយខ្មែរ រៀបចំដោយខ្មែរ អនុវត្តដោយខ្មែរ១០០ភាគរយ តែ​មា​ន​​គុណភាពទទួលស្គាល់កម្រិតអន្តរជាតិ ទើបក្នុងឆ្នាំ២០១៥ លោកបានសម្រេចចិត្ត និង​បាន​ចា​​ប់​ផ្តើ​មបើកសាលា ដែលមានឈ្មោះថា សាលាអប់រំកុមារឆ្មើមកម្ពុជា ឈ្មោះជា​ភា​សា​អ​ង់​គ្លេ​ស​គឺ Super Children Education Cambodian School គឺមា​នគោ​ដៅច​ង់​ឃើ​ញ​សិ​ស្ស​ដែ​ល​រៀ​ន​នៅ​ក្នុងសាលា អាចក្លាយជាសិស្សឆ្នើមសម្រាប់អនាគតដ៏ល្អ ហើយក្នុង​ស្លា​ក​ស​ញ្ញា​សា​លា​នេះ​ ​គឺផ្តោតលើចំណេះដឹងទូលំទូលាយ រួមទាំងវិទ្យាសាស្រ្តពិត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ​និ​ង​គណិតវិទ្យា សិស្សមានសមត្ថភាពប្រើប្រាស់ភាសា មានភាពជាអ្នកដឹកនាំ និ​ង​ស​ហ​គ្រិ​ន​ភា​ពដែលត្រូវឱ្យសិស្សម្នាក់ៗទទួលបាន។ តែត្រូវបង្រៀនដោយជនជាតិខ្មែរទាំងអស់ ពី​ព្រោះ​ដា​ក់ឈ្មោះសាលានេះថា សាលាកម្ពុជា។

លោកបន្តថា ដោយមានការគាំទ្រច្រើនពីមាតាបិតាសិស្ស ឱ្យមា​ន​កា​រ​បើ​ក​ថ្នា​ក់​ប​ឋ​ម​សិ​ក្សា នៅតាមបណ្តាខេត្តទើបលោកបើកនៅទីនេះ ដើម្បីចូលរួមចំណែកក្នុ​ង​កា​រ​អ​ភិ​វ​ឌ្ឍ​​ក្នុ​ង​វិ​ស័​យ​​អប់រំ និងជំរុញប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុង​ឆ្នាំ​២​០៣០។

សូមជម្រាបថា សាលាអប់រំកុមារឆ្នើមកម្ពុជា ក៏បានចុះ​កិច្ចសហកា​រជា​មួ​យ​ក​ម្ម​វិ​ធី​អ​ភិ​វ​ឌ្ឍ​​ន៍​​ខួ​រក្បាលកុមារអន្តរជាតិ ALOHA Mental Arithmetic International ដើម្បីយ​ក​ក​ម្ម​វិ​ធី​ដែ​ល​គិ​ត​លេ​ខរហ័ស ដោយមាននៅច្រើនជាង៤០ប្រទេសនេះមកកម្ពុជា ហើយ​សាលា​បា​ន​ស​ហ​កា​រ​នាំ​ចូ​លកម្មវិធី STEAM ពីប្រទេស​ម៉ា​ឡេ​ស៊ី​ដើ​ម្បី​ត្រៀ​មសិ​ស្ស​ឱ្យ​ចូ​លក្នុង​យុ​គ​ស​ម័​យ​ឧ​ហ​ស្ស​ក​ម្ម​៤.០ ប្រទេសនិងទីក្រុងដែលអាចក្លាយជា ប្រទេសនិងទីក្រុងឆ្លាតវ័យ។ ដោ​យ​ក​ម្ម​វិ​ធី​សិ​ក្សា​ក្នុ​ង​ថ្នាក់បឋមមានទូរទស្សន៍ធំ ដែលអាចភ្ជាប់និងប្រព័ន្ធInternet និងកុំព្យូទ័រគ្រប់បន្ទប់សិក្សា ដើម្បី​បង្រៀន ដើម្បីបានបញ្ចូលសកម្មភាពបន្ថែមជាច្រើនក្នុងការបង្រៀន៕

គង់ សិរីរ័ត្ន