ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានជូន ឯកអគ្គរដ្ឋទូតទីម័រខាងកើត ចូលក្រាបថ្វាយបង្គំគាល់

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០–

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន ឯកឧត្តម អ៊ឺមេណេ ហ្ស៊ីលដូ គូបា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ នាព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ។
រូបថត៖ ព្រះបរមរាជវាំង