អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការបាក់ស្រុតដីនៅចំណុចសួនច្បារមាត់ទន្លេក្រុងកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០​ —

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងថ្នាក់ដឹកនាំក្រុងកំពង់ចាម ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធចុះទៅពិនិត្យការបាក់ ស្រុតដីនៅចំណុចសួនច្បារ ត្រង់ចំណុចលូបង្ហូរទឹកចេញពីក្រុងកំពង់ចាម ជិតគល់ស្ពានគីហ្សូណា ជាសួនច្បារប្រណិតនៅមាត់ទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម ដែលទើបបានស្ថាបនារូច នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

រូបថត៖ ឆាយ ម៉ុត