ឯកឧត្តម ហាស់ សំអាត អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មាន​ អាស៊ាន លើកទី៥៥ តាមប្រព័ន្ធវីដេអូ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០​ —

ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការជាតិ វប្បធម៌ និងព័ត៌មាន អាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មាន អាស៊ាន លើកទី៥៥ (The 55th Meeting of the ASEAN Committee on Culture and Information) តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួម​ពីបណ្តាប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដែលប្រទេសសិង្ហបុរីធ្វើជាប្រធាន ចំពោះកម្ពុជាមាន​ការចូលរួមកិច្ចប្រជុំនេះជាអន្តរក្រសួង ដែលមាន​តំណាងមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងរបស់​ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

រូបថត៖ ខឹម សុវណ្ណារ៉ា