ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យឯកឧត្តម សុខ ចាន់ភក្តី ដឹកនាំក្រុមការងារចូលជួបសំដែងការគួរសម និងជូនពរថ្ងៃខួបកំណើត របស់ឯកឧត្តមរដ្ឋមន្ត្រី និងសុំអនុសាសន៍

AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យឯកឧត្តម សុខ ចាន់ភក្តី អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ប្រធានក្រុម ការងារទទួលបន្ទុកវិស័យព័ត៌មាននៃក្រសួងព័ត៌មាន ដឹកនាំក្រុមការងារ ចូលជួបសំដែងការគួរសម និងជូនពរថ្ងៃខួបកំណើតគម្រប់៦៨ ឈានចូល ៦៩ឆ្នាំ របស់ឯកឧត្តម រដ្ឋមន្ត្រី និងសុំអនុសាសន៍ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

រូបថត៖ ខឹម សុវណ្ណារ៉ា