រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់កងទ័ព នៅកងពលតូចអន្តរាគមន៍លេខ៧

AKP ព្រះវិហារ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តម បណ្ឌិត អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងយកអំណោយមួយចំនួន ទៅប្រគល់​ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតនៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០។

រូបថត៖ AKP-ព្រះវិហារ