អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា សហការជាមួយព្រះសង្ឃ ដាំកូនឈើនៅក្នុងតំបន់អង្គរ ដើម្បីបរិស្ថាននិងលើកស្ទួយសោភ័ណភាពតំបន់រមណីយដ្ឋានអង្គរ

AKP សៀមរាប ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ —

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរា អញ្ជើញចូលរួមក្នុងកម្មវិធីដាំកូនឈើប្រណិត ចម្រុះចំនួន១,៥០០ដើម​ ដែលអាជ្ញាធរ​ខេត្តសៀមរាប​រួមជាមួយអាជ្ញាធរជាតិអប្សរា ក្រុមមេធាវីរដ្ឋាភិបាល និងធនាគារស៊ីអាយអិមប៊ី(CIMB) យកទៅដាំ នៅបរិវេណជិតប្រាសាទបន្ទាយក្តី នៃរមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នេះ ដើម្បីជាការស្តារព្រៃឈើឡើងវិញ ក៍ដូចជាការលើកស្ទួយសោភ័ណភាពតំបន់រមណីយ ដ្ឋានអង្គរឱ្យមាន ទេសភាពបៃតង។

រូបថត៖ ឃុត សៅ