ប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ ចុះបើកយុទ្ធនាការ អប់រំ ផ្សព្វផ្សាយពី ច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋនៅក្រុងច្បារមន

AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសាខាគណៈកម្មការសុវត្ថិភាព​ចរាចរណ៍ ផ្លូវគោកខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ប្រមាណ១២៥នាក់ចុះបើកយុទ្ធនាការ អប់រំ ផ្សព្វផ្សាយពីច្បាប់ ចរាចរណ៍ផ្លូវគោក នៅតាមទីប្រជុំជន ផ្សារ និង វត្តអារ៉ាមនានាក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីកាត់បន្ថយ អ្នករបួស ស្លាប់ និងពិការភាព ឲ្យនៅកម្រិតទាបបំផុតក្នុងឱកាស​បុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ ឆ្នាំនេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

រូបថត៖ លឹម សាន្ត