ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ឧបត្ថម្ភ​ដល់កងកម្លាំងការពារព្រំដែនគោកលេខ៧៩៥ ក្នុងស្រុកជាំក្សាន្ត

AKP ព្រះវិហារ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០​ —

ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកត្តិសង្គហបណិ្ឌត ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង សហការី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួនទៅជួយឧបត្ថម្ភដល់កងកម្លាំងការពារព្រំដែនគោកលេខ៧៩៥ ក្នុង ភូមិសាស្ត្រ ភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

រូបថត៖ AKP-ព្រះវិហារ