សំណង់ព្រះវិហារបុរាណនៅវត្តរាជបូណ៌ប្តូរសោភ័ណភាពថ្មីដ៏ស្រស់ស្អាតបន្ទាប់ពីជួសជុលរូច

AKP សៀមរាប ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០​ —

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នេះថា គម្រោងជួសជុល​ និងអភិរក្សព្រះវិហារបុរាណវត្តរាជបូណ៌ ដែលទទួលបានថវិកាទាំងស្រុង ពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមកិច្ចខិតខំប្រឹង ប្រែងដឹកនាំ និងត្រួតពិនិត្យ លក្ខណៈបច្ចេកទេស ពីសំណាក់មន្រ្តីជំនាញរបស់អាជ្ញាធរ ជាតិអប្សរា។

រូបថត៖ ឃុត សៅ