រូបថតប្រចាំសប្តាហ៍៖ ផ្សិតក្ងោក និងផ្សិតទន្សោង ជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់

AKP សៀមរាប ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០–

ផ្សិតក្ងោក និងផ្សិតទន្សោង ជាអនុផលព្រៃឈើនៅក្នុងតំបន់ព្រៃពូជគ្រញូង ក្នុងខេត្តសៀមរាប ដែលបានជួយទ្រទ្រង់ជីវភាពគ្រួសារប្រជាពលរដ្ឋនៅតំបន់ជុំវិញ។ ជាទូទៅ ផ្សិតប្រភេទនេះ និងផ្សិតផ្សេងៗជាច្រើនទៀត ចាប់ផ្តើមដុះនៅក្នុងខែកក្កដានេះ រហូតដល់ចុងខែសីហា រឺដើមខែកញ្ញា។ ផ្សិតនេះអាចលក់បាន ក្នុង១គីឡូក្រាម រហូតដល់២ម៉ឺនរៀល។
រូបថត៖ ឃុត សៅ