ឯកឧត្តម ចាន់ ដារ៉ុង រៀបចំវេទិកាសាធារណៈនៅស្រុកសាមគ្គីមានជ័យ

AKP កំពង់ឆ្នាំង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខា​ធិ​កា​រ​ក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេ​ត្តកំពង់ឆ្នាំង រួមជាមួយ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ និងសមាជិក សមាជិកាដែលជាក្រុមការងារ បានរៀបចំធ្វើវេទិកាសាធារណៈ នៅក្នុងបរិវេណវិហារឥស្លាម ស្ថិតក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០​ដើម្បី​ជម្រា​បជូ​ន​អំ​ពី​ស​មិ​ទ្ធ​ផ​ល​នា​នា​រ​ប​ស់​រាជរដ្ឋាភិបាល និងបានស្វែងយល់អំពីស្ថានភាព និងជីវភាពរស់នៅ ក្តីកង្វល់ ព្រមទាំ​ង​ស្វែ​ង​រកដំណោះស្រាយជូនប្រពលរដ្ឋ រស់នៅក្នុងឃុំស្វាយ និងឃុំសេដ្ឋី។ នេះបើតាមផេក ក្រ​សួង​អ​ភិ​វ​ឌ្ឍ​ន៍ជនបទ។

អង្គវេទិកាត្រូវបានរៀបចំឡើងដោយរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខា​ភិ​បាលនិងប្រព្រឹត្តទៅដោយរលូនព្រមទាំងសម្រេចបាននូវលទ្ធផលដែល​មា​​ន​បញ្ហា​និ​ង​សំ​ណូមពរដោយផ្ទាល់មាត់ចំនួន១១ករណី បញ្ហាទំនាស់ដីធ្លីមានចំនួន៣ក​រ​ណី​ ជួ​​ស​ជុ​ស​លូ​​និ​ង​​ស្ពានរំដោះទឹកចំនួន៣ករណី កា​​រត​​ភ្ជា​ប់បណ្តា​ញអគ្គិសនីចំនួន២ករណី ​ប​ណ្តា​ញ​​​ទឹក​ស្អា​ត​ចំនួន២ករណី សកម្មភា​ពចុះកំណត់អត្តសញ្ញាណកម្ម១ករណី។

ចំណែកឯ បញ្ហា១ករណីទៀតពាក់ពន្ធសេវាបង់ពន្ធលក់ដីធ្លី ត្រូវបានស្រាយបំភ្លឺនៅ​នឹ​ង​ក​ន្លែង។ក្រុមការងារបានទទួលយកសំណើរ និងសំណូ​មព​រដែ​លមិ​នទា​ន់ត្រូ​វ​បា​នដោះស្រា​យទាំ​ងនោះដើម្បីដោះស្រាយបន្ត និងកំណត់ពេលប្រជុំដោះស្រាយតា​មករណីនី​មួយៗ​នៅពេ​ល​ក្រោយ៕

គង់ សិរីរ័ត្ន