ព្រះពុទ្ធប្បដិមាអង្គធំ នៅលើកំពូលភ្នំឥសីបតមៈ សម្រេចការសាងសង់ បាន៩០ភាគរយហើយ

AKP រតនគិរី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០

គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆាំ២០២០ នេះ ព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃ ដែលផ្តួចផ្តើម កសាងឡើងពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងលោកជំទាវនៅលើ កំពូលភ្នំឥសីបតមៈ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេរតនគិរី ស្ថាបត្យ ករ សម្រេចការសាងសង់បាន៩០ភាគរយហើយ។

ព្រះពុទ្ធប្បដិមាអង្គធំនេះសាងសង់ពីថ្មភក់ ដែលបានជៀវពីខេត្តកំពង់ធំមកមានកម្ពស់ ១៥ម៉ែត្រកន្លះ ដោយគិតទាំងបល្ល័ង្ក និងមានព្រះភ្នែនប្រវែង១០ម៉ែត្រ មានទម្ងន់សរុបប្រមាណ ៣០០តោន ដោយគ្រោងបច្ច័យក្នុងការសាងសង់ជាង ២០ម៉ឺនដុល្លារ ហើយគ្រោងនឹង បញ្ចប់ការស្ថាបនាសាងសង់នាចុងឆ្នាំ២០២០នេះ។

ភ្នំឥសីបតមៈត្រូវបានរាប់បញ្ចូលជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិ ដ៏ស្រស់បំព្រងមួយក្នុងខេត្តរតនគិរី។ ដូច្នេះពេលដែលព្រះពុទ្ធប្បដិមាអង្គធំសាងសង់រួច នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនាកម្សាន្តគយគន់ ព្រះសូរិយាហៀប នឹងអស្តង្គតដ៏ស្រស់ស្អាត គយគន់ទិដ្ឋភាពទីរួមក្រុងបានលុងទាំងមូល ព្រមទាំងបានថ្វាយ បង្គំព្រះអង្គបរិនិពាន្វ និងព្រះពុទ្ធប្បដិមាដ៏ធំនេះផងដែរ៕

ដោយ ណយ នឿន (ប្រភពមន្ទីរ ព័ត៌មានខេត្តរតនគិរី)