ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំ ស្តាប់របាយការណ៍ របស់ក្រុមហ៊ុន យិះចៀ ធូរិហ្សីម ឌីវេឡុបមេន ខមភេនី

AKP ព្រះសីហនុ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០

នាព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំ កិច្ចប្រជុំ ស្តាប់របាយការណ៍របស់ក្រុមហ៊ុន យិះចៀ ធូរិហ្សីម ឌីវេឡុបមេន ខមភេនី មានទី តាំងនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធាន មន្ទីរជំនាញ លោកស្រីអភិបាលរងស្រុកព្រៃនប់ និងក្រុមហ៊ុន យិះចៀ ធូរិហ្សីម ឌីវេឡុបមេន ខមភេនី។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តចង់ឃើញគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ ក្រុមហ៊ុនត្រូវរៀបចំប្លង់គោល ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្នា ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ផ្តល់សក្តានុពលដល់ការអភិវឌ្ឍ ដើម្បីប្រើប្រាស់ប្រយោជន៍រួម ទន្ទឹមនោះត្រូវពិនិត្យសាវតារអ្នកកាន់កាប់ដីឱ្យបានត្រឹមត្រូវ។ ក្រុមហ៊ុនត្រូវគោរពតាមប្លង់មេរបស់ខេត្តព្រះសីហនុ ព្រោះការអភិវឌ្ឍត្រូវពិនិត្យមើល ប្រភពទឹក ភ្លើង ផ្លូវ និងអាងប្រព្រឹត្តកម្ម បរិស្ថាន ដើម្បីបម្រើ ឱ្យការងារអភិវឌ្ឍន៍ តំបន់វិស្សមកាលទេសចរណ៍អន្តរជាតិឆ្នេរមាស ឆ្នេរប្រាក់ប្រកប ដោយតម្លាភាព រក្សាធនធានធម្មជាតិ និងបរិស្ថានល្អក្នុងតំបន់។

លោក Fu Xian Ting  អគ្គនាយកក្រុមហ៊ុន យិះចៀ ធូរិហ្សីម ឌីវេឡុបមេន ខមភេនី បានបញ្ជាក់ថា ក្រុមហ៊ុនបានសុំសិទ្ធិវិនិយោគនៅឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនធ្វើការកែសម្រួលរចនាសម្ព័ន្ធនៃការអភិវឌ្ឍ “ទីក្រុងជាយ” នៃផែនការដើមតំបន់ ឆ្នេរប្រាក់ កែសម្រួលមកជាទម្រង់អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ “អ័ក្ស១ ខ្សែតំបន់២ អនុតំបន់៤” ។ រចនាសម្ព័ន្ធ និងមុខងារនៃការកែសម្រួលបង្ហាញពីលក្ខណៈពិសេសនៃ “ពហុតំបន់វិមជ្ឍការ” ។ ការប្រើប្រាស់ដីដោយ លុបចោលគម្រោងអភិវឌ្ឍន៍ដើមតំបន់បម្រុងទុកំ បូកនឹងតំបន់សាង សង់ និងដីតំបន់ឆ្នេរប្រាក់ទាំងអស់ កែសម្រួលមកជាដីប្រើប្រាស់សម្រាប់ការអភិវឌ្ឍ និង បែងចែកប្រភេទផែនការនៃប្រទេសជឿនលឿនដោយបែងចែកជា ៨ប្រភេទធំៗ និង ២៦ប្រភេទបន្ទាប់បន្សំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការអភិវឌ្ឍ។ បណ្តាញផ្លូវ ផ្អែកលើ ការវិភាគភូមិសាស្ត្រយ៉ាងត្រឹមត្រូវ ក្រុមហ៊ុនបានប្តូរបណ្ដាញផ្លូវដែល “ចេញពីចំណុច កណ្ដាល ” មកជា ” បណ្តាញផ្លូវហ៊ុមព័ទ្ធតំបន់ភ្នំធម្មជាតិ” មានប្រវែងសរុបកើនឡើង ៤០ភាគរយ បើប្រៀបធៀបនឹងផែនការដើម។

សន្ទស្សន៍អភិវឌ្ឍន៍ត្រូវបានកែសម្រួល ជាសន្ទស្សន៍ដែលមានប្រសិទ្ធភាពចំនួនបី គឺតម្លៃផលធៀបក្រឡាផ្ទៃសំណង់សរុប និងក្រឡាផ្ទៃដីឡូត៍ ដង់ស៊ីតេសំណង់ អត្រាផ្ទៃបៃតង ទន្ទឹមនឹងកម្ពស់អាគា និងតម្លៃផលធៀប ក្រឡាផ្ទៃសំណង់សរុប និងក្រឡាផ្ទៃដីឡូត៍ មិនអាចលើសពី ១០ភាគរយ និងទាបជាង ៦០ភាគរយនៃកម្រិតកំណត់នៃការប្រើប្រាស់ដី។ លុបចោលគម្រោងអភិវឌ្ឍន៍ “តំបន់សាង សង់ តំបន់បម្រុងទុក” នៃផែនការដើមត្រូវជំនួសមកវិញនូវ “ដីប្រើប្រាស់សម្រាប់ការអភិវឌ្ឍ។ សន្ទស្សន៍ដីស្នើសុំការអភិវឌ្ឍបានលុបចោល “តំបន់បម្រុងទុក” នៃផែនការដើម ប៉ុន្តែបានរក្សា ទុកនៅតំបន់ព្រៃត្រូពិច និងតំបន់បៃតងត្រូពិចជាច្រើនកន្លែង ដែលអត្រាព្រៃឈើនៅតែមិនប្រែ ប្រួលគ្រប់ដណ្ដប់ ៦៤ភាគរយក្នុងតំបន់អភិវឌ្ឍន៍៕

ដោយ ងូ សុមុនី