សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ​និងមន្ត្រីកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌទី៩ នៅវត្តមុន្នីសុវណ្ណ (ហៅវត្តជំពុះក្អែក)

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ —

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទ​ក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទ អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយក​នូវគ្រឿងឧបភោគ-បរិភោគ រៀបចំចង្ហាន់បិណ្ឌបាត្រប្រគេន បច្ច័យដល់ព្រះសង្ឃគង់ នៅវត្តមុន្នីសុវណ្ណ (ហៅវត្តជំពុះក្អែក) ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងវេនកាន់បិណ្ឌទី៩ នាព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ។

រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត