អង្គការ USAID និងអង្គការ UNICEF ផ្តល់អំណោយសម្ភារបង្ការការពារជំងឺកូវីដ-១៩ ជូនដល់គ្រឹះស្ថានសិក្សាសាធារណៈ តាមរយៈសាលារាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ —

លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ អញ្ជើញទទួលអំណោយសម្ភារបង្ការការពារកូវីដ-១៩ (ជែលលាងដៃ សាប៊ូលាងដៃ ឧបករណ៍ វាស់កម្ដៅ និងផ្ទាំងរូបភាពផ្សព្វផ្សាយការអប់រំ ការបង្ការជំងឺកូវីដ-១៩) ពីតំណាងអង្គការ USAID និងអង្គការ UNICEF ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីចែកជូនបន្តទៅដល់គ្រឹះស្ថានសិក្សា សាធារណៈក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ។

រូបថត៖ អុក សុខខឿន