ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់កម្ចី ១២៧​,៨ លានដុល្លារ ដើម្បីជួយពង្រីក បណ្តាញបញ្ជូនថាមពលអគ្គិសនីនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ប្រាក់កម្ចី ១២៧, លានដុល្លារអាម៉េរិក ដើម្បីគាំទ្រការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនីក្នុងការជួយឱ្យរាជធានីភ្នំពេញ និងខេត្ត ផ្សេងទៀតនៃប្រទេសកម្ពុជាទទួលបានការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថរភាព និងអាចទុកចិត្តបាន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ធនាគារអភិវឌ្ឍន៍អាស៊ី

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា គម្រោងនេះក៏នឹងសាកល្បងប្រព័ន្ធផ្ទុកថាមពលដើរដោយអាគុយខ្នាតធំដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដោយប្រើថវិកាចំនួន៦. លានដុល្លារ។ ក្នុងនោះរាប់បញ្ចូលទាំង, លានដុល្លារពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ត្រ​(StrategicClimateFund)​នៃការពង្រីកការអនុវត្តកម្មវិធីថាមពលកកើតឡើងវិញនៅក្នុងប្រទេសដែលមានចំណូលទាប​ និង២លានដុល្លារពីមូលនិធិថាមពលស្អាត(Clean Energy Fund) នៃគម្រោងដៃគូហិរញ្ញប្បទានសម្រាប់ថាមពលស្អាត​ (Clean Energy Financing Partnership Facility) ចំពោះមូលនិធិទាំងពីរត្រូវបានគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា គម្រោងបង្កើនប្រព័ន្ធបញ្ជូនចរន្តរួមជាមួយជំនួយជាបន្តរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដល់ប្រទេសកម្ពុជាក្នុងការរៀបចំផែនការបណ្តាញថាមពល បង្ហាញថាការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់អាចទុកចិត្តបាននិងមាននិរន្តរភាពបរិស្ថានអាចត្រូវបានផ្តល់ជូនក្នុងតម្លៃសមរម្យដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយសមធម៌។ លោកស្រីបានបន្ដថា ​​ប្រព័ន្ធផ្ទុកថាមពលដោយអាគុយនឹងបង្ហាញពីរបៀបដែលការអភិវឌ្ឍខ្នាតធំ ដើម្បីអនុវត្តន៍បច្ចេកវិទ្យាច្នៃប្រឌិតថ្មីអាចត្រូវបានប្រើដើម្បីដំណើរការបណ្តាញអគ្គិសនីក្នុងប្រទេសកម្ពុជានាពេលអនាគត និងដើម្បីបង្កើតថាមពលកកើតឡើងវិញបន្ថែមទៀត។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការអភិវឌ្ឍវិស័យថាមពលជាអាទិភាពរបស់ជាតិព្រោះថាការផ្គត់ផ្គង់អគ្គិសនីកាន់តែរឹងមាំនឹងជួយជំរុញផលិតភាពសេដ្ឋកិច្ចនិងគុណភាពជីវិត។ ស្របពេលដែលកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកការផលិតថាមពលតម្លៃទាបក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្តដែលមានស្រាប់កំពុងឈានដល់ការប្រើប្រាស់អស់សមត្ថភាពហើយត្រូវការការពង្រីកនិងពង្រឹងបន្ថែមដើម្បីចៀសវាងការរំខានដល់ការផ្គត់ផ្គង់។

លោកស្រីបានបញ្ជាក់ថា “គម្រោងនេះនឹងជួយដល់ អគ្គិសនីកម្ពុជា (EDC) ដែលស្ថាប័នអគ្គិសនីជាតិរបស់ប្រទេសកម្ពុជាដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្តតាមរយៈការផ្តល់ហិរញ្ញប្បទានដល់ការសាងសង់បណ្តាញបញ្ជូន១១៥២៣០គីឡូវ៉ាត់ចំនួន និង អនុស្ថានីយអគ្គិសនីចំនួន ១០ នៅរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កំពង់ចាម និងតាកែវ

ក្រៅពីនេះ គម្រោងផ្ទុកថាមពលដោយអាគុយសាកល្បងដែលមានទីតាំងស្ថិត នៅ ក្បែរឧទ្យានថាមពលព្រះអាទិត្យមានកម្លាំង ១០០មេហ្គាវ៉ាត់ ដែលគាំទ្រដោយ ADB នឹង រួមបញ្ចូលនូវការបណ្តុះបណ្តាលបច្ចេកទេសផងដែរ។ ទន្តឹមនេះ រាជរដ្ឋាភិបាលគ្រោងនឹងបង្កើនសមត្ថភាពផលិតចរន្តអគ្គិសនី ថាមពលព្រះអាទិត្យដល់ ៤១៥ មេហ្គាវ៉ាត់នៅឆ្នាំ ២០២២ ពោលគឺកើនឡើងពី ១៥៥ មេហ្គាវ៉ាត់ក្នុងឆ្នាំ២០១៩។ ប្រព័ន្ធផ្ទុកថាមពលដោយអាគុយដែលគាំទ្រដោយគម្រោងនេះមានសមត្ថភាពសន្សំថាមពលអគ្គិសនី ១៦ មេហ្គាវ៉ាត់ម៉ោងនិងផ្តល់លទ្ធភាពដើម្បីជួយរួមបញ្ចូលថាមពលកកើតឡើងវិញការបន្ថយការកកស្ទះការបញ្ជូនចរន្ត និងធ្វើតុល្យាការនៃការផ្គត់ផ្គង់និងតម្រូវការផងដែរ។

លោកស្រី Daniela Schmidt អ្នកឯកទេសផ្នែកថាមពលអគ្គិសនីរបស់ ADB បានឱ្យ​ដឹង​ថា​    គម្រោង តាមរយៈការផ្តល់ហិរញ្ញប្បទាននិងការកសាងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនន្តចាំបាច់សម្រាប់ការផ្គត់ផ្គង់អគ្គិសនីប្រកបដោយនិរន្តរភាពនឹងជំរុញផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជាសមត្ថភាពប្រកួតប្រជែង​​និងការធ្វើពិពិធកម្មនានាបង្កើតការងារនិងគាំទ្រដល់ ការងើបឡើងវិញរបស់ប្រទេសពីវិបត្តិនៃការរាតត្បាតនៃ COVID-19 លោកស្រីបាន​បន្ថែម ថា “គម្រោងនេះនឹងបង្កើតការងារដោយផ្ទាល់ចំនួន ,៣០០ នៅក្នុងវិស័យសំណង់ជាមួយនឹងការផ្តល់ជាប្រយោជន៍ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ វាក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អគ្គិសនីកម្ពុជាក្នុងការលើកកម្ពស់បរិយាប័ន្ននិងសមភាពយេនឌ័រនៅកន្លែងធ្វើការនិងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យថាមពល

បើតាមរបាយការណ៍បានលើកឡើងថា ជំងឺរាតត្បាត​ COVID-19 ំរាមកំហែងកាត់ បន្ថយកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលមានអត្រាជាមធ្យម ,ភាគរយ ជារៀង រាល់ឆ្នាំពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩។ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះក្នុងរង្វង់,៥ភាគរយ នៅឆ្នាំ២០២០ ដែលអាចជំរុញប្រជាពលរដ្ឋប្រមាណ១,៣លាននាក់ បន្ថែមទៀត ឱ្យធ្លាក់ចូលក្នុងភាពក្រីក្រ។ជាមួយគ្នានេះដែរ រាជដ្ឋាភិបាលកំពុងអនុវត្តន៍​កម្មវិធីជំនួយដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានផ្នែកសង្គមនិងសេដ្ឋកិច្ច។

សូមបញ្ជាក់ផងដែរ ចាប់តាំងពីឆ្នាំ ១៩៩៤ មក​ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ប្រាក់កម្ចីនិងជំនួយឥតសំណងជិត ២០០ លានដុល្លារដល់វិស័យថាមពលរបស់ប្រទេស កម្ពុជា និងផ្តល់ជំនួយបច្ចេកទេសប្រមាណ លានដុល្លារ។ ថវិការបស់ធនាគារអភិវឌ្ឍន៍ អាស៊ីបានផ្តោតលើការពង្រីកបណ្តាញបញ្ជូននិងចែកចាយចរន្ត និងគាំទ្រដល់កំណែទម្រង់វិស័យអគ្គិសនីព្រមទាំងការកសាងសមត្ថភាពស្ថាប័ន។កាលពីឆ្នាំមុនធនាគារអភិវឌ្ឍន៍ អាស៊ីបានផ្តល់ ,៦៤ លានដុល្លារដើម្បីគាំទ្រដល់ការសាងសង់ឧទ្យានពន្លឺព្រះអាទិត្យ តាមរយៈភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជនរួមជាមួយការបង្កើតផែនទី បង្ហាញ ផ្លូវសម្រាប់ការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យផងដែរ៕ដោយ រិទ្ធី