ភ្លើងឆេះព្រៃយ៉ាងខ្លាំងនៅតាមទីក្រុងជាប់មាត់សមុទ្រភាគខាងលិចសហរដ្ឋអាមេរិកបានសម្លាប់មនុស្សយ៉ាងតិច ៩ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១១.០៩.២០)

អាមេរិក៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញានេះថាភ្លើងឆេះព្រៃដ៏ខ្លាំងបានឆាបឆេះនៅតាមទីប្រជុំជននានានៃទីក្រុងជាប់មាត់សមុទ្រភាគខាងលិចសហរដ្ឋអាមេរិកដោយបានបំផ្លាញផ្ទះរាប់រយខ្នងនិងសម្លាប់មនុស្សយ៉ាងតិច ៩ នាក់។

ប៉ូលីសបានរាយការណ៍ថាកាលពី ៤៨ ម៉ោងមុន មានមនុស្ស ៤ នាក់បានស្លាប់ដោយសារអគ្គិភ័យនេះនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា, ៤ នាក់ត្រូវបានស្លាប់នៅរដ្ឋអូរីហ្កន់ ​ និងក្មេងប្រុសអាយុ ១ ឆ្នាំម្នាក់បានស្លាប់នៅក្នុងរដ្ឋវ៉ាស៊ីនតុន  ។

សូមបញ្ជាក់ផងដែរថាមានមនុស្សរាប់ពាន់នាក់ត្រូចវបាន​បញ្ជាឲ្យជម្លៀសខ្លួនចេញពីរដ្ឋទាំងបីនេះ។