គ្រូបង្រៀនក្នុងប្រទេសបារាំងធ្វើការតវ៉ាបន្ទាប់ពីមានករណីឆ្លងវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១១.០៩.២០)

បារាំង៖ គ្រូបង្រៀននៅវិទ្យាល័យមួយនៅកណ្តាលទីក្រុងប៉ារីសបានធ្វើកូដកម្មបង្ខំឱ្យបិទសាលារៀនបន្ទាប់ពីបុគ្គលិកក្នុងវិទ្យាល័យត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកបន្ទាប់ពីមានការឆ្លងវីរុសកូវីដ១៩ ។

ក្រុមគ្រូបង្រៀនបាននិយាយថាសុវត្ថិភាពរបស់សិស្សមិនអាចធានាបានដោយគ្មានជំនួយពីបុគ្គលិកទាំងអស់នោះទេដែលរួមមានដូចជាបុគ្គលិកពិនិត្យច្រកទ្វារចេញចូលរបស់សាលារៀន,កន្លែងលេងនិងអាហារដ្ឋានជាដើម ។

ការធ្វើកូដកម្មនេះបង្ហាញពីបញ្ហាដែលអាជ្ញាធរមូលដ្ឋានប្រឈមនឹងការធានាឱ្យបើកសាលារៀនខណៈដែលការរីករាលដាលនៃវីរុសឆ្លងកើនឡើងម្តងទៀតនៅក្នុងប្រទេសបារាំង ។