លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ អញ្ជើញចូលរួមដាក់បិណ្ឌវេនទី៨ និងអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ​ជូនប្រជាពលរដ្ឋចាស់ជរា នៅស្រុកកោះសូទិន

AKP កំពង់ចាម ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ —

លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង អញ្ជើញ​ចូលរួមដាក់បិណ្ឌវេនទី៨ និងអញ្ជើញជួបសំណេះ​សំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចាស់ជរា នៅឃុំមហាលាភ និងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ​​ខែកញ្ញា ឆ្នាំ២០២០។

រូបថត៖ រ៉ាន់ ច័ន្ទភិរុណ