ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩នៅអាមេរិកកើនដល់ជាង ១៩០.០០០ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១០.០៩.២០)

អាមេរិក៖ ករណីស្លាប់ដោយសារវីរុសកូវីដ១៩នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ជាង ១៩០.០០០ នាក់ហើយ ស្របពេលដែលករណីថ្មីនៅអាមេរិកភាគខាងលិចដែលមានរដ្ឋដូចជា ឡូវ៉ា និង ដាកូតាខាងត្បូងបានលេចចេញជាចំណុចរាតត្បាតខ្លំាងបំផុតថ្មី   កាលពីប៉ុន្មានសប្តាហ៍មុននេះ។

បច្ចុប្បន្នរដ្ឋ ឡូវ៉ាជារដ្ឋមួយក្នុងចំណោមរដ្ឋដ៏ទៃដែលមានអត្រាឆ្លងខ្ពស់បំផុតនៅក្នុងប្រទេសដោយ ១៥ ភាគរយនៃអ្នកធ្វើតេស្តកាលពីសប្តាហ៍មុនទទួលបានលទ្ធផលវិជ្ជមាន។

ចំណែកនៅ​រដ្ឋដាកូតាខាងត្បូងមានអត្រាវិជ្ជមាន ១៩ ភាគរយនិងដាកូតាខាងជើងមានអត្រាវិជ្ជមាន ១៨ ភាគរយ ។