ចំនួនសត្វព្រៃនៅលើពិភពលោកបានធ្លាក់ចុះច្រើនជាងពីរភាគបីក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១០.០៩.២០)

ក្រុមអ្នកជំនាញបាននិយាយកាលនៅថ្ងៃព្រហស្បតិ៍ទី ១០ ខែកញ្ញានេះថាចំនួនសត្វព្រៃ, បក្សីនិងត្រីនៅទូទាំងសកលលោកបានធ្លាក់ចុះច្រើនជាង ២ ភាគ ៣ ក្នុងរយៈពេលតិចជាង ៥០ ឆ្នាំចុងក្រោយនេះដោយសារតែតម្រូវការហួសកម្រិត។

សកម្មភាពរបស់មនុស្សបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទៅ ៣ ភាគ ៤ នៃផ្ទៃដីទាំងអស់និង ៤០ ភាគរយនៃផ្ទៃមហាសមុទ្ររបស់ផែនដី  ។

ក្រុមអ្នកជំនាញបានសម្តែងការបារម្ភថា  ការបំផ្លាញធម្មជាតិយ៉ាងឆាប់រហ័សនេះនឹងធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពនិងជីវភាពរស់នៅរបស់ប្រជាជនទាំងអស់។