ការបន្ថយកម្រិតប្រកាសអាសន្នរបស់រដ្ឋាភិបាលក្រុងតូក្យូបានធ្វើឲ្យមានការព្រួយបារម្ភ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១០.០៩.២០)

ជប៉ុន៖ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក​ នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ឲ្យដឹងថាអាជ្ញាធរទីក្រុងតូក្យូកំពុងឈានឆ្ពោះទៅរកការបន្ថយកម្រិតប្រកាសអាសន្នការឆ្លងវីរុសពីកម្រិតខ្ពស់បំផុត ខណៈដែលករណីឆ្លងថ្មីបន្តធ្លាក់ចុះ។

ទីក្រុងតូក្យូបានដាក់ការប្រកាសអាសន្ននៅខែកក្កដាតាមការណែនំារបស់អ្នកជំនាញបន្ទាប់ពីមានការកើនឡើងនៃករណីឆ្លង។ មកដល់ពេលនេះករណីឆ្លងប្រចាំថ្ងៃរបស់ទីក្រុងតូក្យូបានធ្លាក់ចុះជាបណ្តើរ ៗ ហើយ ចាប់តាំងពីមានករណីឆ្លងខ្ពស់បំផុតកើនឡើងដល់ចំនួន ៤៧២ ករណីកាលពីដើមខែសីហា    ហើយនៅថ្ងៃពុធនេះមានករណីឆ្លងថ្មីតែ ១៤៩ ករណីប៉ុណ្ណោះ។

ក្រុមអ្នកជំនាញនឹងកោះប្រជុំនៅថ្ងៃសុក្រទី១១ ខែកញ្ញានេះដើម្បីពិចារណាបន្ធូរបន្ថយការរឹតបន្តឹងនានាជាទ្រង់ទ្រាយធំ ។