វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០

នៅថ្ងៃ៧រោច ខែភទ្របទ ឆ្នាំជូទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធទី៩ ខែកញ្ញា ឆ្នាំ២០២០ វេទិកាសាធារណៈមួយរបស់ក្រុមការងាររាជរដ្ឋាភិបាល ដែលដឹកនាំដោយលោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបានវេទិកាសាធារណៈមួយដែលប្រារព្ធធ្វើនៅវត្តអង្គសិរី ស្ថិតក្នុងឃុំឥដ្ឋ ស្រុកកំពង់ត្រឡា ខេត្តកំពង់ឆ្នាំង ដើម្បីស្វែងរកដំណោះស្រាយបញ្ហាលំបាក សំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋ។ វេទិកានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត អាជ្ញាធរដែនដី ប្រជាពលរដ្ឋ ប្រមាណ២០០នាក់។

លោកជំទាវ ម៉ាត់ ម៉ារ៉ា  បានមានប្រសាសន៍ថា ការអនុវត្តឱ្យមានប្រសិទ្ធភាព ផែនការសកម្មភាព និង ភាពរីកចម្រើនរបស់រដ្ឋបាលក្រុង ស្រុក ក៏ដូចជាចង់ដឹងពីបញ្ហានានា របស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ត្រឡាចនេះផងដែរ  វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នេះធ្វើឡើងក្នុង១ឆ្នាំម្តង ជារៀងរាល់ឆ្នាំ ផ្តោតជាសំខាន់លើបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើងក្នុងភូមិ ឃុំ នីមួយៗក្នុងស្រុក ដើម្បីដោះស្រាយ និង ប្រសិនបើការដោះស្រាយនោះមិនទាន់បាន ត្រូវបន្តឱ្យថ្នាក់ខេត្តដោះស្រាយ និងការដោះស្រាយឱ្យបាលឿន ឆាប់រហ័សជូនប្រជាពលរដ្ឋ។

លោកជំទាវបានបន្តទៀតថា សូមឱ្យអាជ្ញាធរដែនដី លើកពីបញ្ហាដែលកើតមានឡើង ក្នុងភូមិ ឃុំរបស់ខ្លួនមបញ្ជាក់ក្នុងវេទិកានេះ ដើម្បីឱ្យមន្ត្រីជំនាញពាក់ពន្ធ អភិបាលស្រុក និងក្រុមកាងាររបស់យើងជួយដោះស្រាយ។

នៅក្នុងឱកាសនោះដែរលោកជំទាវ បានបកស្រាយជូនអាជ្ញាធរ និងប្រជាពលរដ្ឋនូវបញ្ហាប្រឈមមួយចំនួន ដែលប្រជាពលរដ្ឋបានលើកឡើងជាបញ្ហារនៅក្នុងអង្គវេទិកាផងដែរ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាព ចូលរួមគោរពច្បាប់ចរាចរណ៍ និង ច្បាប់ផ្សេងៗរបស់រដ្ឋ ខិតខំបង្កើនមុខរបរប្រចាំថ្ងៃ អប់រំកូនចៅឱ្យខិតខំរៀនសូត្រចៀឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើមនិងត្រូវថែរក្សាសុខភាពឱ្យបានល្អ ត្រូវបន្តផ្សព្វផ្សាយនូវវិធានការការពារទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ត្រូវមានវិធានប្រុងប្រយ័ត្ន និងការពារកុំឱ្យឆ្លងដល់ក្រុមគ្រួសារ និងសហគមន៍របស់យើង និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុអញ្ជើញទៅចុះឈ្មោះបោះឆ្នោតតាមការកំណត់របស់ណណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ដោយ៖ បៃ ស៊ីថុន