ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំបន្តបន្ទាប់ជាមួយបណ្តាប្រទេសអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ (Video Conference)

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចូលរួម​កិច្ចប្រជុំជាបន្តបន្ទាប់ជាមួយបណ្តាប្រទេសអាស៊ាន រួមមាន៖ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍​គ្មានអាវុធនុយក្លេអ៊ែរ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៧ និងកិច្ចប្រជុំពិសេសនៃ​ក្រុមប្រឹក្សា​សម្របសម្រួលអាស៊ានស្តីពីការអភិវឌ្ឍក្នុងអនុតំបន់ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ។

រូបថត៖ ក្រសួងការបរទេស