មេដឹកនំារបស់ប្រទេសកូរ៉េខាងជើងពិនិត្យគម្រោងនានាដើម្បីស្តារប្រទេសក្រោយទទួលរងខ្យល់ព្យុះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (០៩.០៩.២០)

តាមការផ្សាយរបស់ប្រព័ន្ថផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃទី ០៩ ខែកញ្ញានេះបានឲ្យដឹងថា មេដឹកនំាកូរ៉េខាងជើង
លោកគីម ជុងអុនបានចាប់ផ្តើមពិនិត្យគម្រោងនានា​ ឡើងវិញ ដើម្បីជំរុញដំណើរការស្តារឡើងវិញ
បន្ទាប់ពីតំបន់មួយចំនួនក្នុងប្រទេសកូរ៉េខាងជើងបានទទួលរងព្យុះកំបុតត្បូងដ៏ខ្លំាងក្លា មក ។

លោកគីម បានថ្លែងឲ្យដឹងពីផែនការរបស់លោក ក្នុងកិច្ចប្រជុំរបស់បក្សពលករកូរ៉េ កាលពីថ្ងៃអង្គារ ទី ០៨ ខែ កញ្ញា នេះដែលបានកោះប្រជុំ ដើម្បីជំរុញកិច្ចប្រឹងប្រែងស្តារឡើងវិញនៅតំបន់ដែលទទួលរងដោយព្យុះនោះ ។

ព្យុះឈ្មោះ ម៉ាយសាក់ ដែលជាព្យុះទីប្រំាបួនដែលបានបោកបក់ទៅលើប្រទេសកូរ៉េខាងជើង
បានធ្វើឲ្យជាប់គាំងការដឹកជញ្ជូន និងបំផ្លាញផ្ទះសម្បែងអស់ ជាង ២.០០០ ខ្នង ។​