ក្រុមហ៊ុនផលិតឱសថអាមេរិកបានផ្អាកការប្រើសាកល្បងវ៉ាក់សំាងប្រឆំាងកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៩.០៩.២០)

អាមេរិក៖ អ្នកនំាពាក្យរបស់ក្រុមហ៊ុនផលិតឱសថឈ្មោះ អាស់ស្ត្រាហ្សេនីកា កាលពីថ្ងៃអង្គារទី ០៨ ខែ កញ្ញា នេះ
បាននិយាយថា ក្រុមហ៊ុនបានផ្អាកការប្រើសាកល្បងវ៉ាក់សំាងប្រឆំាងកូវីដ ១៩ មួយបែប
បន្ទាប់ពីអ្នកស្ម័គ្រចិត្តប្រើ វ៉ាក់សំាងនោះ មានកើតជំងឺម៉្យាង ដែលគេមិនទាន់អាចពន្យល់បានថា
ជាជំងឺអ្វី ។

អ្នកនំាពាក្យនោះ បានបញ្ជាក់ថា​ គេមិនទាន់ដឹងច្បាស់ពីប្រភេទនៃជំងឺ នោះ និងតើជំងឺនោះ
កើតឡើងនៅពេលណា ទេ ។

ការសិក្សាស្រាវជ្រាវ បានប្រើសាកល្បងវ៉ាក់សំាងមួយប្រភេទ ដែលផលិតដោយក្រុមហ៊ុន
អាស់ស្រ្តាហ្សេនីកា និងអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យអក់ស្វឺដ នៅតាមតំបន់មួយចំនួន ក្នុងនោះ
មានប្រទេសអង់គ្លេស ផងដែរ ។​