ប្រទេសអង់គ្លេសរឹតបន្តឹងការជួបជុំគ្នា បន្ទាប់ពីករណីឆ្លងកូវីដ ១៩ កើនឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (០៩.០៩.២០)

ប្រទេសអង់គ្លេសនៅថ្ងៃពុធ ទី ០៩ ខែ កញ្ញានេះ នឹងរឹតបន្តឹងបំរាមមិនឲ្យមានការជួបជុំគ្នានៅទូទំាងប្រទេស នៅពេលដែលនាយករដ្ឋមន្ត្រី លោក បូរីស ហ្សនសាន់បានព្យាយាមទប់ស្កាត់ការកើនឡើងនូវករណីឆ្លងកូវីដ ១៩ ក្នុងប្រទេស ។

លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានប្រកាសថា ចាប់ពីថ្ងៃទី ១៤ ខែ កញ្ញា តទៅ ការជួបជុំគ្នាមានមនុស្សលើសពី ប្រំាមួយនាក់ នឹងត្រូវហាមឃាត់ ហើយនិងត្រូវពិន័យបើសិនជាពួកគេចចេសមិនធ្វើតាមការហាមឃាត់ ។

ករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសអង់គ្លេសចាប់ផ្តើមកើនឡើងយ៉ាងខ្លំាង ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។រហូតមកដល់ ថ្ងៃអង្គារទី ០៨ ខែ កញ្ញា ប្រទេសអង់គ្លេសរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន២.៤៦០ ករណី ។​