ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យអ្នកពិគ្រោះយោបល់ផ្នែកច្បាប់ បណ្តុះបណ្តាល និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ លោក Kim Hyung Jun អ្នកពិគ្រោះយោបល់ ផ្នែកច្បាប់ បណ្តុះបណ្តាល និងបច្ចេកវិទ្យាព័ត៌មានវិទ្យា និងជានាយកក្រុមហ៊ុន JIN SUNG Group នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ។

រូបថត៖ ឯល វឌ្ឍនៈ