ឯកឧត្ដម ឈាង វុន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ (Video Conference)

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន​នៃរដ្ឋសភា ដឹកនាំប្រតិភូគណៈកម្មាធិការនយោបាយកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ​នយោបាយ​អន្តរសភាអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ក្នុងឱកាសនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ ដែលសភាប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។

រូបថត៖ រដ្ឋសភា