បទយកការណ៍៖ កម្ពុជាមានសត្វផ្សោតទឹកសាបច្រើនជាងគេលើពិភពលោក ដែល​កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

AKP ក្រចេះ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០

នៅភូមិភាគឦសាននៃប្រទេសកម្ពុជា ​មានតំបន់គ្រប់គ្រងនិងការពារសត្វ​ផ្សោ​ត​ទ​ន្លេ​មេ​គង្គ ដែលលា​ត​ស​ន្ធឹ​ង​តាមដងទន្លេមេគង្គ​ភា​គ​ខា​ង​ជើងក្នុងកំណាត់លើប្រវែង១៨០​គី​ឡូ​ម៉ែ​ត្រ ចាប់​ពីខ្សែ​ប​ន្ទា​ត់​ព្រំ​ដែ​​ន​រវាងព្រះរាជាណាចក្រ​ក​ម្ពុ​ជា​និងសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជា​មា​និ​ត​ឡា​វ ចំណុ​ច​ល្បា​ក់​ខោនទឹកធ្លាក់និមិត្ត អន្ល​ង់​ឈើ​ទាល អន្លង់មរកត ក្នុងខេត្តស្ទឹងត្រែង ម​ក   ​ទ​ល់​​នឹងក្បា​ល​កោះ​ទ្រ​ង់ក្នុងក្រុងក្រចេះ ខេត្ត​ក្រ​ចេះ មានទំហំ១៤៦គីឡូម៉ែត្រការ៉េ។

ក្នុងតំបន់គ្រប់គ្រងនិងការពារនោះ ព្រែកកាំពី ស្ថិតនៅតំបន់ស្នូលទី៤​ដែលមា​នទំ​ហំ    ២​១​,​៦​​៥គីឡូម៉ែត្រការ៉េ ស្ថិតក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និងឃុំសំបុក ឃុំថ្មគ្រែ ស្រុកចិ​ត្រ​បុ​រី ខេត្តក្រចេះ គឺជាទីជម្រកយ៉ាង​សំ​​ខាន់ដែលមានអន្លង់សត្វផ្សោតទន្លេមេគង្គ និង ភ្ញៀវទេ​ស​​​ច​រភាគច្រើនមកទស្សនាសត្វ​ផ្សោ​ត​​នៅព្រែកកាំ​ពីនេះ។ ​បើធ្វើដំណើរពីក្រុងក្រចេះ ទៅកាន់ព្រែកកាំពី​ មាន​ច​​ម្ងា​យ១៦គីឡូម៉ែត្រ តាមផ្លូវជាតិលេ​ខ​​៧៣ ហើយពីរាជធានីភ្នំពេញ​ទៅកាន់ក្រុ​ង​ក្រចេះ ​មាន​ច​ម្ងា​​យ៣១៥គីឡូមែត្រ តាមផ្លូវជាតិ​លេ​ខ៦ និងលេខ៧។

ផ្សោតទឹកសាបជាថនិកសត្វមួយ​ប្រភេ​ទ​ដែ​ល​ក​ម្រ​នៅ​លើ​​ពិ​ភពលោក។ យោងតាម ការស្រាវជ្រាវរបស់អង្គការWWFបានឱ្យដឹងថា សព្វថ្ងៃមានតែប្រទេសចំ​នួ​ន​៦​ប៉ុ​ណ្ណោះ​​​ដែលមា នវត្តមានផ្សោតទឹកសាប ហើយកម្ពុជាជាប្រទេសដែលមា​នផ្សោតទឹ​ក​សា​ប​ច្រើ​ន​​​ជា​​​ង​គេកំពុង ហែលឡើងចុះតាមខ្សែទឹកដ​ងទន្លេមេគង្គនៅម្តុំព្រែកកាំពីបង្អួតខ្លួនបង្ហាញ​អ្ន​ក​ទេ​​​​​​​ស​​ច​រឱ្យថត រូបបង្ហាញមិត្តភក្តិអន្ទងចិត្តពួកគេទាក់​ទាញឱ្យទៅលេងខេត្តក្រចេះកាន់តែ​ច្រើ​ន​​ឡើងៗ។

ក្រសួងបរិស្ថានទទួលបាន​ការ​ចា​ត់​តាំ​ង​ជា​ប្រ​ធា​ន​​ក្រុ​មការងារចុះសិក្សា​ស្រា​វ​ជ្រា​វ ​និ​ង​​ ពិ​និ​ត្យ​ចងក្រងទៅលើអន្លង់ផ្សោតព្រែកកាំពីនិងតំបន់ធ​ម្មជាតិនា​នា​នៅ​ក្នុងប្រទេសកម្ពុ​ជាដើម្បី​រៀ​​​​បចំ​ឯកសារសម្រាប់ដាក់បញ្ចូលទៅក្នុងប​ញ្ជីត្រៀមរ​បស់​អង្គកា​រ​យូ​ណេ​ស្កូដើម្បី​ស្នើសុំ​ដា​ក់​ជា​តំ​បន់បេតិកភណ្ឌធម្មជាតិពិភពលោក។

ក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មានចុះពិនិត្យ និងទស្សនាសត្វផ្សោតនៅក្នុង​ខេត្ត​ក្រចេះ កាលពីថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្ន​ក​នាំ​ពា​ក្យ​ក្រសួងបរិស្ថានបានថ្លែងថា ការស្នើសុំយូណេស្កូដាក់ព្រែ​កកាំពីជាតំប​ន់បេ​តិ​ក​ភ​ណ្ឌ​ធ​ម្ម​ជា​តិ​ពិ​ភពលោកនេះនឹងអាចបង្កើនកម្លាំងការពារធនធានធម្មជាតិបាន​កាន់តែច្រើននិងកាន់តែ​ល្អប្រ​សើ​រ​។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា«បើសិនជាតំបន់ព្រែក​កាំពីនិងតំបន់​ដែល​ពា​ក់​​ព័ន្ធជាមួយការអភិរក្សសត្វផ្សោតនេះ ត្រូវបានរៀបចំគ្រប់គ្រាន់នូវឯកសារ​ពេញ លេញ ​ហើ​​​​យ​យើងដាក់ទៅកាន់អង្គការយូណេស្កូ អង្គការយូណេស្កូគាត់ទទួ​ល​យក​ដា​ក់​ជា    ​ប​ញ្ជី​ត្រៀ​​​​​​​មសម្រាប់ការស្នើសុំទៅជាបេតិ​កភ​ណ្ឌពិភពលោកនេះពិតជាល្អប្រសើរសម្រាប់​ប្រ ទេ​ស​កម្ពុជារបស់យើងបន្ថែមទៀត”។ ឯកឧត្ដមរដ្ឋលេខាធិការបានបន្ដថា ការរៀបចំឯក​សារ​ដាក់​បញ្ចូលនេះ ក្នុងន័យមួយគឺប្រមូលកម្លាំងគ្នាដើម្បីការពារ និងអភិរក្សតំបន់សត្វផ្សោត ទឹកសាបនេះផង និងជាផ្នែកមួយនៃការទាក់ទាញទេ​សចរ​មិ​ន​មែនត្រឹ​ម​តែ​ប្រ​ជា​ជ​ន​កម្ពុជាទេ​ក៏ប៉ុន្តែប្រជាជនលើពិភពលោកក៏គេចង់ឃើញ គេធ្លាប់ឃើញសត្វផ្សោតសមុទ្រ ហើយចំពោះ​សត្វផ្សោតទឹកសាបប្រ​ហែ​ល​ជាកម្រ​នឹងឃើញ។ ឯកឧត្ដមបានលើកឡើងថា ចំពោះតំបន់ការ​ពារធម្មជាតិ​បីកន្លែងទៀ​តគឺ ជម្រកស​ត្វព្រៃ​ព្រែ​ក​ប្រ​ស​ព្វ​នៅ​ខេ​ត្ត​ក្រ​ចេះ តំ​ប​ន់​បេតិ​ក​ភណ្ឌ​ធម្មជាតិ​ភ្នំត្បែង និងសហគមន៍ការពារធម្មជាតិត្មាតប៉ើយ នៅ​ខេត្ត​ព្រះ​វិ​ហា​រ ​ក៏រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​គ្រោ​​ងនឹ​ងស្នើសុំអង្គការយូណេស្កូដាក់ជាតំប​ន់បេ​តិក​ភណ្ឌ​ធ​ម្ម​ជា​តិ​ពិ​ភពលោ​កដែរ។

ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែង​អំណ​រ​គុ​ណ​ចំ​ពោះ​ក្រ​សួ​ង​ក​សិ​ក​ម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផ​លដែ​ល​បា​នសហ​កា​រ​យ៉ាង​ស្អិ​ត​រ​មួ​ត​ជា​មួ​យ​ នឹ​​​ង​​អ​ង្គ​ការWWF ក្នុងការចូលរួមការពា​រអភិរក្សតំបន់​ព្រែកកាំពីឬតំបន់​ផ្សេ​ង​ៗ​ទៀ​ត​ដែ​​ល​ជា​ទី​ ជ​ម្រ​​​​ករបស់សត្វផ្សោត និងជាផ្នែក​មួ​យ​នៃការទាក់ទាញ​ភ្ញៀវទេសច​រ​មក​ទ​ស្សនាពី​ព្រោះ​​ជា​ទ​ស្ស​​​​​នី​​​យ​ភា​ពមួយយើងក​ម្រនឹង​ឃើ​ញ​ណា​ស់។

ភ្នែកកំពុងតែសំឡឹងរកមើលកន្លែងសត្វផ្សោតងើបឡើងលើទឹក និងដៃកំពុងតែចង្អុល​ប្រាប់​ដល់អ្នកជិះនៅលើទូកផងនោះ ដែលគាត់គឺជាអ្នកបើកទូកទេសចរណ៍ មានវ័យចំណាស់​នៅក្នុងសហគមន៍​ព្រែកកាំពី លោក ម៉ាន់ ឈុន​ បា​ន​​រៀបរាប់ក្នុងពេលបើកទូកដឹកក្រុមអ្នក​សារ​ព័ត៌មា​ន​ទ​ស្សនា​នៅ​ក​ណ្តា​ល​ទ​ន្លេ​មេ​គង្គ​ថា អ្ន​ក​ទេ​សចរ​ចូ​ល​ចិ​ត្ត​ថតរូបផ្សោតណាស់ ជា​​ពិសេសពេលផ្សោតហែលទឹកជាគូប្រឡែងគ្នា ងើ​ប​ក្បា​ល​ផុ​​ត​ពី​ផ្ទៃ​ទឹ​ក​ប្រដេញគ្នាចុះឡើង។ ដៃកាន់ច្រវាចែវប​ន្តិចៗដើម្បីតាមមើលហ្វូងផ្សោ​តនៅលើផ្ទៃទឹក លោ​ក ម៉ា​ន់ ឈុន បា​ន​និយាយ​ដោយសំឡេង​ឮខ្លាំងៗប្រាប់អ្នកសារព័ត៌មានថា «ក្មួយអើយ ​ផ្សោតងើ​ប​ក្បា​លផុត​ពីទឹកដេញគ្នាក​ម្រ​នឹ​ង​ឃើ​ញ​​បន្តិច ប៉ុន្តែសកម្មភាពផ្សោតហែលទឹកចុះឡើងធម្មតា ភ្ញៀ​វទេស ច​រ​អា​ច​​មកមើល​ពេល​ណា​ខែ​​ណាក៏បាន​ ​ហើយមើលឃើញផ្សោតកាន់តែ​​ច្បា​ស់​ទៀ​តនោះគឺ ខែ​១១ ​និ​ង​ខែ​១​២​ព្រោះ​ពេ​​ល​នោះ​ទឹ​កស្រកហើយថ្លា»។

ដោយកំពុងតែអង្គុយនៅក្នុងតូបលក់ក្បែរមាត់ទន្លេមេគង្គ អ្នកស្រី ​រ័ត្ន ណាង អ្នក​លក់នំចំណីនិងម្ហូបកុម៉្មង់​នៅសហគមន៍​ទេ​សច​រ​ណ៍កាំពីបាន​និ​យា​យឱ្យដឹងដែរ​ថា អ្នកស្រីអាច​រកចំណូលសម្រាប់ចិញ្ចឹមជីវិតបាន​យ៉ាងងាយស្រួលដោយពឹង​ផ្អែក​លើភ្ញៀ​វ​ទេ​ស​ចរដែល​មក ទស្សនាសត្វផ្សោតនៅព្រែកកាំពីនេះ។ តែយ៉ាងណាក៏ដោយ​អ្នក​ស្រី​​បា​ន​ប​ញ្ជាក់ថា ក្នុងអំឡុង​​ពេ​​​ល​កូវីដ-១៩នេះសម្បូរតែភ្ញៀវទេ​សចរក្នុងស្រុកតែប៉ុណ្ណោះ។

បើនិយាយពីព្រែកកាំពីគឺសំដៅសំខាន់ទៅលើសត្វផ្សោតទន្លេមេគង្គ។ តាមស្ថិតិជំរឿន បាន​បង្ហាញឱ្យដឹងថា មានចំនួនសត្វផ្សោតប្រមាណ២០០ក្បាលក្នុងឆ្នាំ១៩៩៧ មានចំនួន​១២៧ក្បាលក្នុងឆ្នាំ២០០៥ មានចំនួន៩៣ក្បាល ក្នុងឆ្នាំ២០០៧ មាន៨៥ក្បាលក្នុងឆ្នាំ២០១០ និង​នៅសល់៨០ក្បាល ក្នុងឆ្នាំ២០១៥។

តាមរយៈការងារអភិរក្សរបស់ក្រុមអង្គការWWF ក្នុងកិច្ចសហការជាមួយរដ្ឋបាលជល ផលនិងអាជ្ញាធរមូលដ្ឋាននៅតំបន់ព្រៃលិចទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជាចំនួនសត្វផ្សោតបាន​កើនឡើងពី៨០-៩២ក្បាល ក្នុងឆ្នាំ២០១៧ ដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេល ជា​ង​ម្ភៃ​ឆ្នាំ។ បើតាមការសិក្សាស្រាវជ្រាវចំនួនសត្វផ្សោតកើនឡើងពី១​៣ក្បាលនៅ​ឆ្នាំ២០​១៥​ទៅ១៨​ក្បា​ល ​នៅឆ្នាំ២០១៧។

បើតាមឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា តួលេខខាងលើនេះបង្ហាញថាចំ​នួ​ន​ស​ត្វ​ផ្សោ​តនៅកម្ពុជាមានច្រើនជាងគេ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតមា​នតែ​ចំ​នួ​ន ​៦​០​ក្បាលចុះក្រោមប៉ុណ្ណោះ។

យោងតាមការស្រាវជ្រាវរបស់អង្គការ WWF បានឱ្យដឹងថា សត្វផ្សោត(Irrawady dolphins Orcaella brevirostris) មានវត្តមាននៅក្នុងតំបន់អាស៊ីទាំងនៅតំបន់ឆ្នេរសមុទ្រតា​ម​មា​​ត់​ព្រែកទឹកភ្លាវនិងនៅតំបន់ទឹកសាប។ សត្វផ្សោតទឹកសាបត្រូវបានគេរកឃើញនៅក្នុងទ​ន្លេ ​ ​សំខាន់ៗចំនួន៣គឺទន្លេ Mahakam ក្នុងប្រទេសឥណ្ឌូណេស៊ី ទន្លេ Ayeyarwady ក្នុងប្រទេស​មីយ៉ាន់ម៉ា ​​និងទន្លេមេគង្គក្នុងប្រទេសកម្ពុជា និងភាគខាងត្បូងនៃប្រទេសឡាវ និងបឹងទឹក​សាប​​ចំ​នួ​ន​២​​ផងដែរគឺបឹង Songkhla ក្នុងប្រទេសថៃ និងបឹង Chilika ក្នុងប្រទេសឥណ្ឌា៕

អត្ថបទ៖ គង់ សិរីរ័ត្ន រូបថត៖ អ៊ុន រិទ្ធី