គ្រូពេទ្យក្នុងប្រទេសឥណ្ឌានឿយហត់ជាខ្លំាងក្នុងការខិតខំទប់ស្កាត់ការឆ្លងកូវីដ ១៩ ដែលចេះតែកើនឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (០៨.០៩.២០)

ឥណ្ឌា៖ គ្រូពេទ្យប្រចំាមន្ទីរពេទ្យដ៏ធំមួយកន្លែងក្នុងទីក្រុងញីវដែល្លី របស់ប្រទេសឥណ្ឌា បានប្រាប់អ្នកកាសែតថា
ពួកគាត់នឿយហត់ណាស់ក្នុងការខិតខំទប់ស្កាត់ការឆ្លងកូវីដ ១៩និងក្នុងការខ្វះខាតបុគ្គលិក​សុខាភិបាល បន្ទាប់បានបំពេញការងារអស់ពេលជិត ៦ ខែ កន្លងមកនេះ ។

ប្រទេសឥណ្ឌាមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងកូវីដ ១៩ ចំនួន ៤,២ លានករណីធ្វើឲ្យប្រទេស​ឥណ្ឌាឡើងជាប្រទេសទីពីរជំនួសប្រទេសប្រេស៊ីល ដែលមានករណីឆ្លងកូវីដ​១៩ច្រើនជាងគេ លើសកលលោក ។ ប្រទេសអាមេរិកជាប្រទេសទីមួយដែលមានករណីឆ្លងច្រើនជាងគេបំផុត ។

រដ្ឋាភិបាលប្រទេសឥណ្ឌា បានអនុញ្ញាតឲ្យរដ្ឋទំាងអស់អាចធ្វើការសម្រេចចិត្តបានថាតើត្រូវបើកសេដ្ឋកិច្ចឡើងវិញ ឬយ៉ាងណា​បន្ទាប់ពីបានបិតប្រទេសជិត ៣ ខែ កន្លងមកនេះដែលធ្វើឲ្យអត្រាគ្មានការងារធ្វើកើនឡើងយ៉ាងគំហុក ។​