ភ្លើងឆេះព្រៃកំពុងរាលដាលក្នុងរដ្ឋកាលីហ្វ័រនីញ៉ានៅពេលដែលរលកកម្តៅកំពុងវាយលុកភាគខាងលិចប្រទេសអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៨.០៩.២០)

អាមេរិក៖ ភ្លើងឆេះព្រៃបីកន្លែងក្នុងរដ្ឋកាលីហ្វ័រញ៉ា បានបន្តរាលដាល​ក្នុងរដ្ឋនោះនៅពេលដែល​រលកកម្តៅជាកំណត់ត្រាកំពុងតែវាយលុកនៅប៉ែកខាងលិចរបស់ប្រទេសអាមេរិកនៅថ្ងៃច័ន្ទ ទី៧ ខែកញ្ញានេះ ។

តាមការជូនដំណឹងរបស់ស្ថាប័នការពារអគ្គីភ័យរបស់អាមេរិក បានឲ្យដឹងថា ផ្ទៃដីចំនួន ៣២.០០០
ហិកតា ត្រូវបានបំផ្លាញ ដោយអគ្គីភ័យនេះហើយអាជ្ញាធរកំពុងតែបើកការស៊ើបអង្កេតអំពីមូលហេតុនៃអគ្គីភ័យនេះ ។

មន្ត្រីរបស់រដ្ឋកាលីហ្វ័រនីញ៉ា បានចេញបទបញ្ជាជម្លៀសពលរដ្ឋចេញពីតំបន់រងគ្រោះហើយនិងអំពាវនាវឲ្យ ពលរដ្ឋចំនួន ១៥៧.០០០ នាក់​ ចេញពីតំបន់ដែលអគ្គីភ័យកំពុងគម្រាមកំហែង
។​