រដ្ឋវិចតូរីយ៉ាមានករណីឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ៥៥ និងស្លាប់ ៨ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (០៨.០៩.២០)

អូស្រ្តាលី៖ រដ្ឋវិចតូរីយ៉ា ក្នុងប្រទេសអូស្រ្តាលីនៅថ្ងៃអង្គារ ទី ០៨ ខែ កញ្ញានេះ មានករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៥៥
នាក់ និងមាន ៨ នាក់បានស្លាប់ក្នុងរវាង ២៤ ម៉ោងចុងក្រោយនេះ ។

រដ្ឋវិចតូរីយ៉ា ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសអូស្រ្តាលី បានបន្លាយការបិតរដ្ឋរហូតដល់ថ្ងៃទី ២៨ ខែ
កញ្ញា បច្ចុប្បន្នជារដ្ឋដែលមានករណីឆ្លងកូវីដ ១៩ ប្រមាណជា ៧៥ ភាគរយនៃចំនួនករណីឆ្លង ទូទំាងប្រទេសដែលមានចំនួន ២៦.៣៧៧ ករណី និងអត្រាស្លាប់មាន ៩០ភាគរយនៃ​អ្នកស្លាប់ចំនួន ៧៧០ នាក់នៅទូទំាងប្រទេស ។

រដ្ឋវិចតូរីយ៉ា និងរដ្ឋញីវសោតវែល ជារដ្ឋដែលមានប្រជាពលរដ្ឋច្រើនជាងគេ និងបានក្លាយជាតំបន់ក្តៅនៃការ ឆ្លងកូវីដ ១៩ ក្នុងប្រទេសអូស្រ្តាលី ។